ភ្នំពេញៈ
អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ
សម្រេចមិនបន្តសុពលភាពនៃទិដ្ឋាការពន្យារការស្នាក់នៅកម្ពុជាជូន
សកម្មជនការពារព្រៃឈើជនបរទេសលោក អាឡិច
ឡើយបន្ទាប់ពីទិដ្ឋាការរបស់លោកត្រូវផុតកំណត់ត្រឹមថ្ងៃ ទី២០ កុម្ភៈ
ឆ្នាំ២០១៥ នេះ
បើទោះបីជាមានការគាំទ្ររបស់ក្រុមអង្គការសង្គមស៊ីវិល
គណបក្សប្រឆាំងស្នើព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រយ៉ាងណាក៏
ដោយ។
យោងតាមលិខិតរបស់អគ្គនាយកអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ចុះថ្ងៃទី២០ ខែកុម្ភៈ ដែលបានចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក កែវ វណ្ណថន បានឲ្យដឹងថា សុពលភាពនៃទិដ្ឋាការពន្យារការស្នាក់នៅកម្ពុជារបស់លោក អាឡិច (Alejandro Gonzalez Davidson) ដែលមានសុពលភាពចាប់ពីថ្ងៃ ទី១២ ខែសីហា ឆ្នាំ២០១៤ ត្រូវផុតកំណត់នៅថ្ងៃ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ហើយសមត្ថកិច្ចកម្ពុជាមិនបានពន្យារការស្នាក់នៅរបស់លោក អាឡិច បន្តទៀតឡើយ។
នៅក្នុងលិខិតឲ្យដឹងទៀតថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សូមជូនដំណឹង និងស្នើលោក Alejandro Gonzalez Davidson ជ្រាប និងអនុវត្តតាមការជូនដំណឹងនេះ»។
លោក នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ពុំអាចទាក់ទងដើម្បីធ្វើការអត្ថាធិប្បាយបានទេ ប៉ុន្តែលោកបានថ្លែងនាពេលកន្លងទៅថា៖ «លោក អាឡិច ត្រូវបំពេញបែបបទដូចប្រជាពលរដ្ឋបរទេសទូទៅដែលអស់ទិដ្ឋាការ ហើយគាត់ត្រូវចាកចេញពីកម្ពុជាតាមច្បាប់ដែលបានកំណត់ ហើយគាត់អាចទៅមួយរយៈ ពេលណាគាត់ចង់ចូលមកវិញ គាត់អាចដាក់ពាក្យសុំទិដ្ឋាការមកកម្ពុជារយៈពេលវែងខ្លី»។
ស្ថាបនិកចលនាមាតាធម្មជាតិលោក អាឡិច មានប្រសាសន៍ថា លោកបានទទួលលិខិតជូនដំណឹងរបស់អគ្គនាយកអន្តោប្រវេសន៍ហើយ ប៉ុន្តែយោងតាមអនុក្រឹត្យដែលនិយាយពីជនបរទេសគឺលោកនៅមានពេលច្រើន ទៀតសម្រាប់លោករស់នៅក្នុងប្រទេសកម្ពុជា គឺមានរយៈពេល ៣០ ថ្ងៃ ដោយលោកត្រូវបង់ប្រាក់ពិន័យ ៥ ដុល្លារក្នុងមួយថ្ងៃ។
លោកថា៖ «បើផុត ៣០ ថ្ងៃ មន្ត្រីក្រសួងមហាផ្ទៃចេញលិខិតស្នើសុំឲ្យខ្ញុំចេញពីប្រទេស កម្ពុជា ក្នុងរយៈពេល ៧ថ្ងៃ បើផុត ៧ថ្ងៃ នោះបើខ្ញុំនៅតែមិនចេញទៀត ទើបគេចាប់បង្ខំខ្ញុំឲ្យចេញពីប្រទេសកម្ពុជា តែខ្ញុំខ្លាចតែមន្ត្រីនោះមិនអនុវត្តតាមច្បាប់ គេចង់ចាប់ខ្ញុំចេញពេលណាក៏បាន តែខ្ញុំទោះបីផុត ៣៧ ថ្ងៃក៏នៅតែប្រកាន់ជំហរមិនចាកចេញគឺ ត្រូវរង់ចាំការឆ្លើយតបពីព្រះមហាក្សត្រ លោកនាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា។ ក្រសួងឈប់គំរាមខ្ញុំតាមទំព័រកាសែតទៀតទៅ»។
សូមរំឭកថា លោក កឹម សុខា អនុប្រធាន ទី១ រដ្ឋសភា បានស្នើទៅព្រះមហាក្សត្រកាលពីថ្ងៃ ទី១៨ ខែកុម្ភៈ សុំព្រះរាជអន្តរាគមន៍ជួយឲ្យជនជាតិអេស្ប៉ាញរូបនេះ បានបន្តរស់នៅកម្ពុជា។ តែរហូតដល់ថ្ងៃនេះលោក អ៊ំ ដារ៉ាវុធ មន្ត្រីខុទ្ទកាល័យព្រះមហាក្សត្រអះអាងថា លោកមិនទាន់បានដឹងពីសំណើរបស់លោក កឹម សុខា នៅឡើយទេ។
ចំណែកឯក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកចំនួន ៨៣ ស្នើឲ្យរដ្ឋាភិបាលបន្តទិដ្ឋាការឲ្យលោក អាឡិច ជនជាតិអេស្ប៉ាញ ដែលជាស្ថាបនិកចលនាមាតាធម្មជាតិ និងជាសកម្មជនការពារបរិស្ថាន ដើម្បីឲ្យជនបរទេសរូបនេះបានស្នាក់នៅក្នុងប្រទេសកម្ពុជាបន្តទៀត ដើម្បីឲ្យជនបរទេសរូបនេះអាចចូលរួមសកម្មភាពអភិរក្ស និងការពារធនធានធម្មជាតិនៅតំបន់អារ៉ែងបន្តទៀត។
សូមរំឭកផងដែរថា តាំងពី ឆ្នាំ១៩៩៣ មក រាជរដ្ឋាភិបាលកម្ពុជាបានបណ្ដេញអ្នករាយការណ៍ពិសេសអង្គការសហ ប្រជាជាតិមួយចំនួនចេញពីប្រទេសកម្ពុជា ដូចជាលោក ថូម៉ាស ដែលជាជនជាតិស៊ុយអែត លោក Michael Kirby ជាជនជាតិអូស្ត្រាលី លោក ភីធឺ ឡឺប្រេច លោក យ៉ាស់ហ៍ហ្កាយ ជនជាតិកេនយ៉ា លោក ប្រែត អាដាម អ្នកឃ្លាំមើលសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Human Right Watch និងអង្គការក្លូប៊លវីណេស និងជាចុងក្រោយនេះគឺលោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន៕
all source from :