Friday, January 10, 2014

ជីវិតប្រជាជនក្រីក្រដែលរស់នៅតាមដងផ្លូវនិងគ្មានទីលំនៅច្បាស់លាស់





រូបភាពខាងលើគឺជាពិតដែលបានផ្តិតពី ភូមិ ស្ពានឆេះ អូទ្រេះ ខេត្តព្រះសីហនុ
​នេះជាបទសម្ភាស​រវាងនិស្សិត សាលាដុនបូស្កូ និង​ អ្នកភូមិ ដែលនិយាយអំពីជិវភាពប្រជាជនមានទីលំនៅតាមដងផ្លូវយ៉ាងអាណាធិបតេយ្យ
ខេត្តព្រះសីហនុ​ ទី ០៩ ខែ មករា ឆ្នាំ២០១៤
បើយើងធ្វើដំនើរឆ្ពោះមកឆ្នេរអូរទ្រេះនៅតាមបណ្តោយផ្លូវនោះពេលជិតទៅដល់យើងនិងក្រលេកឃើញមាន ផ្ទះប្រជាជន ដែលរស់នៅបែបអាណាធិបតេយ្យ និង តោកយ៉ាកបំផុត។​ ចង់ដឹងថា រឿងរ៉ាវ និង មូលហេតុ ព្រមទាំងជិវភាពរបស់ពួកគាត់យ៉ាងណាសូមមេត្តាអាននូវបទសម្ភាសន៏ដូចខាងក្រោម៖
តាមសម្តីអ្នកមីង ទុយ អាន មានមុខរបរជា អ្នកលក់ឥេវ៉ាន់ចាបហួយ អ្នកមីងមានអាយុ ៣៩ ឆ្នាំ ដែលមានកូន ៥នាក់ ក្នុងបន្ទុក អ្នកមីងបានរៀបរាប់ប្រាប់ថា ការប្រកបរបរ និង ការរស់នៅរបស់អ្នកមីងសពថ្ងៃនេះពិតជាលំបាកខ្លាំងណាស់ រាល់ថ្ងៃអ្នកមីងព្រមទាំងស្វាមីរកចំណូលបានត្រឹមតែ ៣ ទៅ ៤ ដុល្លាប៉ុណ្ណោះក្នុងមួយថ្ងៃ រកព្រឹកខ្វះល្ងាច៊ អ្នកមីងបានបន្តទៀតថាអ្នកគ្រួសារអ្នកមិងមានដើមកំនើតមកពីខេត្តកំពត ដែលអ្នកមីផ្លាស់មកក្រុងព្រះសីហនុតាំងពីឆ្នាំ ២០០០ មកម៉្លេះដែលមកតាំងទីលំនៅជាមួយអ្នកភូមិផ្សេងៗទៀតនៅភូមិឆ្ងាយពីនេះចម្ងាយប្រហែល ៥០០ ម៉ែត្រ បន្ទាប់ពីនៅទីនោះអស់ពេល ចំនួន ៤​ ឆ្នាំអ្នកមីងនិងអ្នកភូមិផ្សេងទៀត ក៏ត្រូវគេបណ្តេញ រុះរើផ្ទះ ពីកន្លែងនោះរួចក៏ សម្រេចចិត្តមករស់នៅ ភូមិស្ពានឆេះនេះដល់សពថ្ងៃ។ អ្នកមីងប្រាប់ទៀតថា៖ ភាគច្រើននៃអ្នកភូមិនេះគឺជាជនចំណាកស្រុក ពួកគាតភាគច្រើនប្រកបរបរ នេសាទ , សំណង,សុំទាន និង រើសអេតចាយ ដើម្បីចិញ្ចឹមជីវិត ពូកគាត់អំពាវនាវទៅរដ្ឋាភិបាលថា បើមិនគិតគូដល់វាសនា ពួកគាត់សុំត្រឹមគិតពីវាសនារបស់កូនៗ របស់ពួកគាត់ទៅបានហើយ !! សូមបញ្ចាក់ថាភាគច្រើននៃក្មេងៗនៅទីនោះត្រូវការជំណួយជាបន្ទាន់ ដូចជា កង្វះទឹកស្អាត កង្វះសាលារៀន .ល........។

0 comments:

Post a Comment