Monday, March 3, 2014

អត្ថប្រយោជន៍ នៃការផ្លាស់ប្តូរ គេហទំព័រ ឲ្យទាន់សម័យកាល

E-mailPrintPDF
ភ្នំពេញ៖ ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជាយើង ក្នុងរយៈពេល ប៉ុន្មានឆ្នំានេះ វិស័យបច្ចេកវិទ្យា ឥទ្បូវគឺមាន ភាពរីកចំរើន ឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃ ដែលតំរូវ ឲ្យគ្រប់សហគ្រាស ឬ អាជីវកម្មទំាងអស់ ត្រូវធ្វើការតាមដាន បង្កើនសមត្ថភាព ជារៀងរាល់ថ្ងៃ ទើបអាចបត់បែន ទៅតាមនិន្នាការនេះបាន។
ចំពោះកំណើន នៃការបង្កើតវេបសាយ នៅក្នុងប្រទេសកម្ពុជា សព្វថ្ងៃនេះវិញ ក៏មានការកើនទ្បើងគួរឱ្យកត់សំគាលផងដែរ តែក៏មានគេហទំព័រ (Website វេបសាយ) មួយចំនួន គឺពុំទាន់សូវមាន ប្រជាប្រិយភាព ដោយសារកត្តារួមផ្សំផ្សេងៗ។   ការបង្កើតវេបសាយមួយគឺតំរូវឱ្យលោកអ្នក គិតគូរឱ្យបានត្រឹមត្រូវផងដែរ ថាតើទំរង់ និងប្រភេទវេបសាយ ប្រភេទដូចម្តេច ដែលបំពេញតំរូវការឱ្យត្រូវ ទៅតាមការចង់បាន របស់លោកអ្នក និងអតិថិជន តើមុខងារអ្វីខ្លះ ដែលអ្នកគួរតែដាក់ឱ្យ វាមាននៅក្នុង វេបសាយ ដែលបំពេញតំរូវការដល់អតិថិជនជាដើម? មានវេបសាយមួយចំនួនដែលពុំបានគិតគូរបានច្បាស់លាស់នោះ វាអាចបណ្តាលឱ្យមើល ទៅពុំមាន ភាពទាក់ទាញ និង បាត់បងនូវកេរិ៍្តឈ្មោះក្រុមហ៊ុន និង អតិថិជនរបស់ខ្លួនបានផងដែរ។
ពេលនេះ សើវីងវែប មានកតិ្តយស ក្នុងការណែនាំ លោកអ្នកពីអត្ថប្រយោជន៍នៃការធ្វើឲ្យគេហទំព័រលោកអ្នករត់ទាន់ សម័យកាលបច្ចុប្បន្ននេះ។ ជាដំបូងយើង អាចស្វែងយល់ពីគេហទំព័រនាសម័យមុនៗ ដែលត្រូវបានប្រើប្រាស់ជាច្រើនមកហើយ គឺវាមានលក្ខណះដូចតទៅ៖
•    មានលក្ខណះស្ថាទីក (Static Website) ដែលមានការលំបាកសម្រាប់អ្នកប្រើប្រាស់ក្នុងការបញ្ចូលទិន្នន័យ ឬ ព័ត៌មាន ដោយតំរូវឲ្យពួកគាត់ មានជំនាញ សរសេរកូដកម្មវិធីល្អគួរសម (Coding Skill)។ សព្វថ្ងៃគឺប្រើប្រាស់គេហទំព័របែបឌីណាមិក (Dynamic Website) ដោយពុំតំរូវឲ្យអ្នកប្រើប្រាស់ មានជំនាញកុំព្យូទ័ជ្រៅជ្រះឡើយ។
•    ចំពោះ ទំហំនៃអេក្រង់លើកញ្ចក់មូនីទ័រ (Monitor) គឺមានទំហំតូច ដែលភាគច្រើនគឺ ៦៤០ x ៤៨០ និង ៨០០ x ៦០០ ភិចសែល  ដែលជាទំហំមិនសម្រប ទៅនឹងទំហំអេក្រង់កុំព្យូទ័រ នាពេលសព្វថ្ងៃដែលមានទំហំចាប់ពី ៨០០ x ៦០០ ភិចសែល  ឡើងទៅ។
•    គេហទំព័រភាគច្រើន គឺពុំអាចបើកទស្សនា បានលើប្រភេទកម្មវិធី បើកអឺនធឺណែត ជាទូទៅបាន (Internet Browser ដូចជា Chrome, Internet Explorer, Mozilla Firefox, Opera, Safari) ដែលជាកម្មវិធីល្បីៗលើសាកលលោក។
•    ដោយសារបច្ចេកវិទ្យាផ្នែកទូរស័ព្ទដៃ និង ថេបប្លេត (Mobile, Tablet) កាន់តែពេញនិយម និង ប្រើប្រាស់ច្រើននាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូច្នេះគេហទំព័រ ចាស់ៗគឺពុំមានលទ្ធភាពសម្របទៅនឹងការទស្សនាទៅលើអេក្រង់ទាំងនោះឡើយ។ មានរូបភាព រូបភាពមានចលនា វីដេអូ ឬ កម្មវិធីខ្លះមិនដំណើរការឡើយ។ កត្តាទាំងនោះ គឺដោយសារតែបញ្ហាបច្ចេកទេស ដែលមិនទាន់មានកម្មវិធីស្តង់ដារទទួលស្គាល់ជាអន្តរជាតិនៅឡើយ ឬ ម្ចាស់គេហទំព័រមិនបានធ្វើបច្ចុប្បន្នភាព ប្រព័ន្ធខាងក្នុងគេហទំព័រ។
•    គេហទំព័រចាស់ៗគឺងាយរងគ្រោះ ដោយការវាយប្រហារពីជនមិនស្គាល់មុខ (Hackers) ដោយសារតែបច្ចេកវិទ្យាកាន់តែរីកចំរើន ពួកគេអាចស្វែងរកចន្លោះ ប្រហោងកាន់តែងាយស្រួល ជាពិសេសសម្រាប់គេហទំព័រដែលប្រើប្រាស់កម្មវិធីសេរី (Free Open Source) ដែលពុំមានអជ្ញាបណ្ណត្រឹមត្រូវ។ វាតម្រូវឲ្យម្ចាស់ គេហទំព័រខាតបង់ពេលវេលា និង ត្រូវចំណាយថវិកាដើម្បីថែទាំ ឬ ត្រូវធ្វើសារជាថ្មី។
•    វាមានកត្តាសំខាន់ៗដទៃទៀតដូចជាគេហទំព័រគឺពុំអាចបំលែងទៅជាប្រភេទបើកលើទូរស័ព្ទដៃ ឬ ថេបប្លេត បាន ឬ ក៏ជាកម្មវិធីដែលសរសេរលើប្រព័ន្ធ ប្រតិបត្តិការទាំងបីដោយផ្ទាល់ដូចជា(Android, MAC OS, Window Mobile etc.)។ ការផ្លាស់ប្តូរទៅលើប្រព័ន្ទទាំងនេះគឺតំរូវឲ្យមានការចំណាយច្រើនប៉ុន្តែវាផ្តល់សារៈសំខាន់ និង ទំនុកចិត្តខ្លាំង និងងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
•    ចំណុចចុងក្រោយ គឺពុំសូវមានការដាក់បញ្ចូល នូវមុខងារសំខាន់ៗ នាពេលថ្មីៗបំផុតដូចជា កម្មវិធីបណ្តាញសង្គម (Facebook, Twitter, Linkedin, Youtube, Google +, etc.) កម្មវិធីផ្ញើអ៊ីមែលទៅអតិថិជន (Newsletter) កម្មវិធីគ្រប់គ្រង ឬ ប្រមូលព័ត៌មានអតិថិជន  (Mailing List) កម្មវិធីសម្របរូបភាព និងអត្ថបទទៅតាមអេក្រង់របស់កុំព្យូទ័រ ឬ ទូរស័ព្ទ ឬ ថេបប្តេត (Auto Responsive) និងកម្មវិធីផ្សេងៗទៀត ដែលអាចគ្រប់គ្រងលើគេហទំព័របាន ដូចជា http://webdesignledger.com។ល។ ចំណុចទាំងអស់ខាងលើនេះគួរតែអាចកែប្រែ បានដោយម្ចាស់គេហទំព័រផ្ទាល់ អាចធ្វើការកែប្រែ ឬ ផ្លាស់ប្តូរឲ្យទាន់សម័យកាល។
ការផ្លាស់ប្តូរទម្រង់គេហទំព័រ ពិតណាស់ គឺតម្រូវឲ្យមានការចំណាយពេល និង ថវិកាខ្លះៗដើម្បីឲ្យទាន់សម័យកាល និងធ្វើឲ្យគេហទំព័រលោកអ្នក មានបច្ចុប្បន្នភាព ដើម្បីទាក់ទាញអតិថិជនបានកាន់តែច្រើន។ នៅកម្ពុជា ក៏មានក្រុមហ៊ុនក្នុងស្រុក ដែលមានជំនាញខាងបច្ចេកវិទ្យានេះជាង ៧ ឆ្នាំកន្លងមកហើយ ដែលមានសមត្ថភាព ពិតប្រាកដក្នុងការផ្តល់សេវាកម្មនេះ។ បុគ្គលិកក្រុមហ៊ុនមិនដែលខ្លាចភាពនឿយហត់ឡើយក្នុងការរៀន និង អនុវត្តនូវបច្ចេកវិទ្យាថ្មីៗទាំងនោះ ដល់ទៅអតិថិជន។ ដោយសារទំនុកចិត្តលើគុណភាព សមត្ថភាព និង សេវាកម្ម សើវីងវែបបានបំរើសេវាកម្មទៅកាន់អតិថិជនជាង ៩០០ ហើយនាពេលសព្វថ្ងៃនេះ។
លោកអ្នក ប្រសិនបើមានចំណាប់អារម្មណ៍ ក្នុងការផ្លាស់ប្តូរគេហទំព័រ ឲ្យទាន់សម័យកាល ឬ ចង់រចនាគេហទំព័រថ្មី សូមទាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំ ដែលមានអាសយដ្ឋាន នៅផ្ទះលេខ 3AE0 ផ្លូវ 230 សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬ តាមរយៈទូរស័ព្ទលេខ  012/015-986-101 និង 023-885-510 ឬតាមរយៈអ៊ីមែល sales@servingweb.com ឬក៏ចូលទៅមើលក្នុងគេហទំព័រ www.servingweb.com 
Photo by DAP-NEWS

0 comments:

Post a Comment